សំណួរដែលសួរញឹកញាប់អំពី Yang Saga
1. តើសេវាកម្ម Yang Saga ជាអ្វី?
Yang Saga គឺជាសេវាកម្មហ្គេមកម្សាន្ត មានទម្រង់លេងជាហ្គេមផ្គុំរូប Match-3។
2. តើធ្វើដូចម្តេចដើម្បីប្រើប្រាស់សេវាកម្ម Yang Saga?
បន្ទាប់ពីភ្ជាប់សេវាកម្មបានជោគជ័យ អ្នកអាចលេងតាមរយៈគេហទំព័រ https://yangsaga.metfone.com.kh/ ឬកម្មវិធី CamID ។
3. តើធ្វើដូចម្តេចដើម្បីចុះឈ្មោះប្រើប្រាស់សេវាកម្ម Yang Saga?
· អតិថិជនអាចចូលប្រើប្រាស់លេខទូរស័ព្ទមិត្តហ្វូនទៅភ្ជាប់សេវាកម្មតាមរយៈគេហទំព័រ https://yangsaga.metfone.com.kh ឬកម្មវិធី CamID
· ការផ្ញើសារ ឬលេខកូដដូចខាងក្រោម៖
កញ្ចប់សេវាកម្ម | ប្រចាំថ្ងៃ | ប្រចាំសប្ដាហ៍ | ប្រចាំខែ |
តាមរយៈសារខ្លី | ផ្ញើ YSD ទៅ 1551 | ផ្ញើ YSW ទៅ 1551 | ផ្ញើ YSM ទៅ 1551 |
តាមរយៈ USSD | *1551*2*1# | *1551*2*2# | *1551*2*3# |
4. តើធ្វើដូចម្តេចដើម្បីស្តាររង្វាន់ចូលប្រើប្រាស់ប្រចាំថ្ងៃ?
អ្នកប្រើប្រាស់អាចទិញកញ្ចប់បន្ថែម YS1 ដែលមានតម្លៃ $0.06 ដើម្បីទទួលបានអត្ថប្រយោជន៍ "ស្តាររង្វាន់ចូលប្រើប្រាស់ប្រចាំថ្ងៃ" ដែលខកខានមកវិញ និងដើម្បីកុំឱ្យបាត់បង់វេនការលេងបន្ត។
5. តើអ្វីទៅជាការក្រឡុកបាល់?
ការក្រឡុកបាល់ គឺជាហ្គេមខ្នាតតូចមួយ ដែលអ្នកអាចមានឱកាសឈ្នះនូវអត្ថប្រយោជន៍ជា Power-up ឱកាសក្រឡុកបាល់ ឱកាសលេងហ្គេម ពិន្ទុ ឬរង្វាន់ជាសាច់ប្រាក់។
6. តើធ្វើដូចម្តេចដើម្បីទទួលបានការក្រឡុកបាល់?
អតិថិជនអាចទទួលបានការក្រឡុកបាល់តាមរយៈការឈ្នះហ្គេម ទិញការក្រឡុកបាល់ និងការប្ដូរពិន្ទុ (២០០ពិន្ទុ ទទួលបានការក្រឡុកបាល់១ដង)។
7. តើតម្លៃកញ្ចប់សេវាកម្មយ៉ាងម៉េចដែរ?
តម្លៃកញ្ចប់សេវាកម្ម៖
ប្រចាំថ្ងៃ | ប្រចាំសប្ដាហ៍ | ប្រចាំខែ | |
តម្លៃ | $0.10 | $0.40 | $2 |
សុពលភាព | 1 ថ្ងៃ | 7 ថ្ងៃ | 30 ថ្ងៃ |
អត្ថប្រយោជន៍ | ឱកាសលេងហ្គេម 2 ដង | - ថ្ងៃទី1៖ ឱកាសលេងហ្គេម 2 ដង - ថ្ងៃទី2 ដល់ទី7៖ ឱកាសលេងហ្គេម 2 ដងក្នុងមួយថ្ងៃ | ឱកាសលេងហ្គេម 3 ដងក្នុងមួយថ្ងៃ |
សម្គាល់៖ ឥតគិតថ្លៃ សម្រាប់ការភ្ជាប់លើកដំបូងលើកញ្ចប់សេវាកម្មប្រចាំថ្ងៃ។ | |||
8. តើអ្នកប្រើប្រាស់អាចផ្តាច់សេវាកម្ម Yang Saga តាមរបៀបណា?
ក. ផ្ញើសារដោយវាយអក្សរ OFF YSD ឬ OFF YSW ឬ OFF YSM ទៅកាន់លេខ 1551
ខ. ចុច *1551*2*0# ឬ*1200#
9. តើអ្នកឈ្នះប្រចាំខែត្រូវបានជ្រើសរើសដោយរបៀបណា?
ចំណាត់ថ្នាក់ជ័យលាភីប្រចាំខែ គឺផ្អែកលើពិន្ទុសរុបដែលខ្ពស់ជាងគេនៅតារាងចំណាត់ថ្នាក់ប្រចាំខែ ដែលអតិថិជនទទួលបានតាមរយៈការចូលរួមប្រកួត។
10. តើអ្វីជារង្វាន់ប្រចាំខែ?
រង្វាន់ប្រចាំខែគឺ៖
អ្នកឈ្នះ | រង្វាន់ | ចំនួនរង្វាន់ក្នុងមួយខែ |
ជ័យលាភីលេខ 1 | ទឹកប្រាក់សុទ្ធ $100 | 1 រង្វាន់ |
11. តើអ្វីខ្លះជារង្វាន់នៃការក្រឡុកបាល់?
រង្វាន់នៃការក្រឡុកបាល់មានដូចជា៖
ល.រ | ប្រភេទរង្វាន់ | ចំនួនរង្វាន់ក្នុងមួយខែ |
1 | ទឹកប្រាក់សុទ្ធ $100 | 1 រង្វាន់ |
2 | ទឹកប្រាក់សុទ្ធ $50 | 1 រង្វាន់ |
3 | ទឹកប្រាក់សុទ្ធ $20 | 1 រង្វាន់ |
4 | ទឹកប្រាក់សុទ្ធ $5 | 10 រង្វាន់ |
5 | Power-up 1 ឈុត | 100 រង្វាន់ |
6 | ក្រឡុកបាល់ 1 ដង | 150 រង្វាន់ |
7 | ឱកាសលេងហ្គេម 1 ដង | 200 រង្វាន់ |
8 | 50 ពិន្ទុ | 100 រង្វាន់ |
12. តើនឹងត្រូវប្រគល់រង្វាន់ជូនដោយរបៀបណា?
• ទឹកប្រាក់៖ ផ្ទេរតាមរយៈគណនី eMoney ឬធនាគារក្នុងស្រុកក្នុងរយៈពេល 7 ថ្ងៃបន្ទាប់ពីទទួលបានព័ត៌មានអតិថិជនគ្រប់គ្រាន់តាមការស្នើសុំ។
13. តើខ្ញុំអាចទទួលបានជំនួយតាមរបៀបណា?
ប្រសិនបើអ្នកមានសំណួរ ឬត្រូវការជំនួយ សូមទូរស័ព្ទទៅលេខ 1204